អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ពិនិត្យ និងពិភាក្សាលើគ្រប់ទិដ្ឋភាព ដើម្បីរៀបចំទស្សនាទាន ស្តីពីផតថលដោះស្រាយបណ្តឹងតវ៉ា (Grievance Redress Portal - GRP)

រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦

ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានដឹកនាំក្រុមការងារនៃនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន ជួបពិភាក្សាជាមួយ GIZ Cambodia ដើម្បីពិនិត្យ និងពិភាក្សាលម្អិតលើទស្សនាទាន ស្តីពីផតថលដោះស្រាយបណ្តឹងតវ៉ា (GRP) ដែលមានលក្ខណៈសមាហរណ និងធ្វើសុខដុមនីយកម្មជាមួយប្រព័ន្ធដោះស្រាយបណ្តឹងតវ៉ាផ្សេងទៀតដែលមានស្រាប់របស់ប្រតិបត្តិករគាំពារសង្គម លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា។

ការសិក្សា និងរៀបចំទស្សនាទានអភិវឌ្ឍ GRP ដោយគិតគូរលើគ្រប់ទិដ្ឋភាពនេះ មានគោលដៅពង្រឹងប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការឆ្លើយតប ក៏ដូចជាដោះស្រាយបណ្តឹងតវ៉ានានាក្នុងប្រព័ន្ធគាំពារសង្គម ដោយធ្វើអន្តរប្រតិបត្តិការជាប្រព័ន្ធរួម ពោលគឺ ធ្វើឱ្យរំហូរការងារនេះក្លាយជាស្វ័យប្រវត្តិកម្ម, បញ្ជូនសំណើរទៅឱ្យកាន់តែចំគោលដៅ, ដោះស្រាយបណ្តឹងតវ៉ាឱ្យកាន់តែមានប្រសិទ្ធភាព, និងផ្តល់ដំណឹងជូនអ្នកទទួលផល និងក្រុមគោលដៅ ឱ្យកាន់តែរហ័ស។

p1p2p3p4p5p6

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ពិនិត្យ និងពិភាក្សាលើគ្រប់ទិដ្ឋភាព ដើម្បីរៀបចំទស្សនាទាន ស្តីពីផតថលដោះស្រាយបណ្តឹងតវ៉ា (Grievance Redress Portal - GRP) | Digital SP