
កិច្ចពិភាក្សាកម្រិតបច្ចេកទេសលើទស្សនាទានបច្ចេកទេសគាំទ្រប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ដោយប្រើប្រាស់ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦
ដោយទទួលបានការចាត់តាំងពី ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប., ក្រុមការងារបច្ចេកទេស នៃផ្នែកបច្ចេកវិទ្យាព័ត៌មាន និងផ្នែកបរិវត្តកម្មឌីជីថល បានប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើទស្សនាទានបច្ចេកទេសគាំទ្រប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ដោយប្រើប្រាស់ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដែលផ្តោតសំខាន់លើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យចុះបញ្ជី និងសមាជិកភាព ដោយប្រើប្រាស់ទិន្នន័យជីវមាត្រ និងលេខសម្គាល់គាំពារសង្គម (SPID) ព្រមទាំងការពង្រឹងបន្ថែមនូវភាពគ្រប់ជ្រុងជ្រោយ នៃការធ្វើអន្តរប្រតិបត្តិការរវាងប្រតិបត្តិករគាំពារសង្គម ជាមួយប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ តាមរយៈយន្តការដែលមានស្រាប់នៃថ្នាលឌីជីថលគាំពារសង្គមកម្ពុជា មុននឹងដាក់ក្នុងរបៀបវារៈនៃកិច្ចពិភាក្សាក្នុងប្រជុំអន្តរក្រសួង នាពេលឆាប់ៗខាងមុខ។



