កិច្ចពិភាក្សា​បច្ចេកទេសលម្អិតក្នុងការតភ្ជាប់​ និងផ្ទៀងផ្ទាត់ទិន្នន័យចុះបញ្ជីយានយន្ត ជាមួយថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដោយប្រេីប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា

រាជធានីភ្នំពេញ​, ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦

ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម,​ ក្រុមការងារនៃលេខាធិការដ្ឋាន​ អ.ប.ប.​ នៃអគ្គលេខាធិការដ្ឋាន​ បានជួបប្រជុំពិភាក្សាកម្រិតបច្ចេកទេស​ ជាមួយតំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន តាមប្រព័ន្ធ Zoom ដើម្បីពិនិត្យ និងវេចខ្ចប់ការងារបច្ចេកទេស ក្នុងការរៀបចំតភ្ជាប់​ និងផ្លាស់ប្តូរទិន្នន័យចុះបញ្ជីយានយន្ត​ ជាមួយថ្នាល DSPP តាមរយៈថ្នាល​ CamDX។

កិច្ចសហការផ្ទៀងផ្ទាត់ទិន្នន័យនេះ​ ធ្វើឡើងក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងសុក្រឹតភាពនៃយន្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលនឺងផ្តល់លទ្ធភាពក្នុងការបំពាក់មុខងារទំនេីបផ្ទៀងផ្ទាត់ទ្រព្យសកម្មក្នុងកាលិកពិត (Real-time) ជំនួយដល់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់​ និងនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ​ នៃក្រសួងផែនការ​ ក្នុងការផ្តល់បណ្ណសមធម៌​ ឬបណ្ណក្រីក្រ​ ជូនដល់គ្រួសារគោលដៅ។

img1img2

កិច្ចពិភាក្សា​បច្ចេកទេសលម្អិតក្នុងការតភ្ជាប់​ និងផ្ទៀងផ្ទាត់ទិន្នន័យចុះបញ្ជីយានយន្ត ជាមួយថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដោយប្រេីប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា | Digital SP