
ពង្រឹងសមត្ថភាពបច្ចេកទេសលើក្របខណ្ឌ GovStack ដើម្បីជំរុញអន្តរប្រតិបត្តិការឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែមានភាពរឹងមាំ
រាជធានីភ្នំពេញ, ថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦
លេខាធិការដ្ឋាន អ.ប.ប. នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម សហការជាមួយ GIZ Cambodia បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ លើក្របខណ្ឌ GovStack និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) ក្នុងប្រព័ន្ធគាំពារសង្គម ដោយមានការចូលរួមបណ្តុះបណ្តាលពីវាគ្មិនកិត្តិយស លោក Daniel Homorodean អ្នកជំនាញការអន្តរជាតិ មកពី Digital Convergence Initiative (DCI)។ វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន អ.ប.ប. លើឧត្តមានុវត្តន៍អន្តរជាតិ សំដៅពង្រឹងការធ្វើសុខដុមនីយកម្ម និងអន្តរប្រតិបត្តិការ (Interoperability) ទិន្នន័យរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យកាន់តែរឹងមាំ ឆ្លើយតបទៅនឹងបរិបទនៃបរិវត្តកម្មឌីជីថលជាសាកល។









