ការពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើនិម្មាបនកម្មឌីជីថលឈានទៅធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ ដោយប្រើប្រាស់ថ្នាលឌីជីថលរួម

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦

នៅទីស្នាក់ការកណ្ដាល ធនាគារ វីង

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំក្រុមការងារពាក់ព័ន្ធ បានអញ្ជើញធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្ដាល ធនាគារ វីង ដើម្បីជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង និងសហការី។ ជំនួបពិភាក្សាការងារនេះ បានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ និងពិនិត្យលើនិម្មាបនកម្មឌីជីថលនៃក្របខណ្ឌយុទ្ធសាស្ត្រ G2P 4.0 ក្នុងគោលដៅឈានទៅធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ ដោយប្រើប្រាស់ថ្នាលឌីជីថលរួម ពោលគឺ “ថ្នាលឌីជីថលទូទាត់អត្ថប្រយោជន៍គាំពារសង្គម” ដែលនឹងប្រើប្រាស់គន្លងអន្តរប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានស្រាប់ របស់ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា (DSPP)។ គួរបញ្ជាក់ផងដែរថា, ក្នុងជំនួបខាងលើ លោកបណ្ឌិតអគ្គនាយកធនាគារ វីង បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងនូវទស្សនាទាននៃការធ្វើទំនើបកម្មការបើកផ្តល់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហការឈានទៅរៀបចំកិច្ចការដ៏មានសារៈសំខាន់នេះ។

p1p3p6p7p4p5p8p9p11p2p10

ការពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើនិម្មាបនកម្មឌីជីថលឈានទៅធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ ដោយប្រើប្រាស់ថ្នាលឌីជីថលរួម | Digital SP