
ការចែករំលែកបទពិសោធលើក្របខណ្ឌអភិបាលកិច្ច និងការធ្វើឌីជីថលូបនីយកម្មក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានទទួលជួបពិភាក្សាការងារជាមួយ លោក Yasuhiko Matsuda អ្នកឯកទេសជាន់ខ្ពស់ផ្នែកអភិបាលកិច្ចសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក ក្នុងដំណើរទស្សនកិច្ចសិក្សាមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងក្នុងគោលបំណងសិក្សា ស្វែងយល់ និងដកស្រង់បទពិសោធលើក្របខណ្ឌអភិបាលកិច្ច, ការធ្វើឌីជីថលូបនីយកម្ម, និងមូលដ្ឋានគ្រឹះនៃការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា ដើម្បីចងក្រងគោលនយោបាយគាំពារសង្គមសម្រាប់ប្រទេសនេប៉ាល់។




