ការចែករំលែកបទពិសោធន៍ ស្តីពីការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងការអនុវត្តថ្នាលគាំពារសង្គមឌីជីថលកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥

យោងតាមការស្នើសុំរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម (អ.ប.ប.), ក្រុមការងារនៃលេខាធិការដ្ឋាន អ.ប.ប. នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចែករំលែកបទពិសោធន៍, បញ្ហាប្រឈម, និងដំណោះស្រាយឌីជីថល​ ជាទិដ្ឋភាពរួម ក្នុងដំណើរនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ពិសេសកិច្ចការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយផ្តោតសំខាន់លើ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដែលក្នុងវេទិកាចែករំលែកបទពិសោធន៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

p3 3p3 2p3 4p3 5p3 6

ការចែករំលែកបទពិសោធន៍ ស្តីពីការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងការអនុវត្តថ្នាលគាំពារសង្គមឌីជីថលកម្ពុជា | Digital SP