ការចែករំលែកបទពិសោធលេីការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា
ការចែករំលែកបទពិសោធលេីការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា

ការចែករំលែកបទពិសោធលេីការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា


រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦

តបតាមការអញ្ជើញរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ និងដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី​ ឯកឧត្តមបណ្ឌិត​ ច​ន​ ណារិទ្ធ​ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​,​ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម​, និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម​ (អ.ប.ប.),​ លោក​ សៅ​ គីមសុង​ ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន នៃលេខាធិការដ្ឋាន​ អ.ប.ប.​ បានចូលរួមចែករំលែកបទពិសោធ វឌ្ឍនភាព​ និងទិសដៅនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ក្នុងសិក្ខាសាលាចែករំលែកបទពិសោធ ស្ដីពី «វឌ្ឍនភាព និងទិសដៅបរិវត្តកម្មឌីជីថលនៅកម្ពុជា» ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

សិក្ខាសាលាចែករំលែកបទពិសោធនេះ មានគោលបំណងប្រមូលធាតុចូលពីបទពិសោធជាក់ស្តែង ពីគ្រប់ទិដ្ឋភាព​ និងភាគីពាក់ព័ន្ធ​ ដេីម្បីជាមូលដ្ឋានសម្រាប់ក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ រៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលសម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ឆ្នាំ២០២៦-២០៣០។

ppp2ppp3ppp4ppp5


ការចែករំលែកបទពិសោធលេីការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា | Digital SP