
ការបង្កើនគណនេយ្យភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា តាមរយៈការឈានទៅរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយបទប្បញ្ញតិ និងច្បាប់ប្រឆាំងអំពើពុករលួយ
ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ទីស្ដីការអង្គភាពប្រឆាំងអំពើពុករលួយ
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ជួបប្រជុំជាមួយ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងឈានទៅរៀបចំវគ្គបណ្តុះបណ្តាលបញ្ជ្រាបការយល់ដឹង អំពីបទប្បញ្ញតិ និងច្បាប់ប្រឆាំងអំពើពុករលួយ ជូនដល់ ប្រតិបត្តិករគាំពារសង្គម, មន្ត្រីអនុវត្តកម្មវិធីទូទាំងប្រទេស, និងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធគាំពារសង្គម។ ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ACU នេះ មានគោលបំណងបង្កើនគណនេយ្យភាពបន្ថែមទៀត ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល ក៏ដូចជាពង្រឹងសមត្ថភាពរបស់តួអង្គពាក់ព័ន្ធឱ្យកាន់តែប្រសើរឡើង។




