
វេទិកាពិភាក្សាលើនវានុវត្តន៍គោលនយោបាយ និងតួនាទីនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្ពោះទៅធ្វើអន្តរប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងការគ្របដណ្តប់សុខភាពជាសកល
រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥
លោក ឈុត ឡាយវាសនា អនុប្រធានលេខាធិការដ្ឋាន អ.ប.ប. តំណាង ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតគោលនយោបាយក្រោមប្រធានបទ "នវានុវត្តន៍គោលនយោបាយ ជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), មជ្ឈដ្ឋានសាកល្បង (Sandboxes), ការគ្រប់ដណ្តប់សុខភាពជាសកល (UHC), និងអភិបាលកិច្ច (Governance)" នៅក្នុងកម្មវិធី EuroCham Healthcare Forum and Innovation Exhibition 2025។
ក្នុងកិច្ចពិភាក្សានេះ, ទស្សនាទានអំពីអភិបាលកិច្ចផ្អែកលើទិន្នន័យ (Data-driven Governance), សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity), ការការពារទិន្នន័យ និងក្រមសីលធម៌ផ្នែកបញ្ញាសិប្បនិម្មិត (AI ethics) ក្នុងវិស័យសុខាភិបាល, គោលនយោបាយសម្រាប់ប្រព័ន្ធសុខាភិបាលដែលអាចធ្វើប្រតិបត្តិការជាមួយគ្នា, និងការគ្របដណ្ដប់សុខភាពជាសកល (UHC) ត្រូវបានលើកមកពិភាក្សា ដើម្បីឈានទៅតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីគាំពារសង្គម ជាមួយប្រព័ន្ធអេកូឡូស៊ីក្នុងវិស័យសុខាភិបាល កាន់តែមានប្រសិទ្ធភាព និងប្រទាក់ក្រឡាគ្នាល្អ។




