
កិច្ចប្រជុំជាមួយប្រតិបត្តិករជំនួយសង្គម ដើម្បីត្រៀមគាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ
រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក ម.ជ.ជ. និងមន្រ្តីពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សា និងកំណត់នូវកិច្ចការអាទិភាពសំដៅត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពនៃការអនុវត្ត និងទាំងទិដ្ឋភាពបច្ចេកទេស ឈានទៅគាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ។









