កិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានដឹកនាំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នាបន្ថែមទៀត ដោយមានការចូលរួមពីមន្រ្តីមកពីនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន។ ជាមួយគ្នានេះ, ក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន អ.ប.ប. បានចែករំលែកពីវឌ្ឍនភាពនៃការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម, មុខងារស្នូលនានាដែលបានបំពាក់លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា, ព្រមទាំងការងារអាទិភាពដែលគ្រោងនឹងអនុវត្តផងដែរ ដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។

pp2p3p4p5p6p7p8p9

កិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា | Digital SP