កិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សាលើការអនុវត្តការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម
កិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សាលើការអនុវត្តការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម

កិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សាលើការអនុវត្តការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម


ការិយាល័យលេខាធិការដ្ឋាន អ.ប.ប., ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សាលើការអនុវត្តការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ភក្តី សម្បូរណ៍ អគ្គនាយកនៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម អមដោយមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម និងពិភាក្សាលើផែនការក្នុងជំហានបន្ទាប់ ជាពិសេសការប្រើប្រាស់ថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយ ក្នុងការធ្វើអន្តរប្រតិបត្តិការ, ផ្លាស់ប្តូរទិន្នន័យ, និងផ្ទៀងផ្ទាត់អត្តសញ្ញាណអត្ថគាហក រវាងក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅឈានទៅបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការបញ្ជាក់ចំណាយ ស្របតាមបទបញ្ញត្តិជាធរមាន។

p1p2p3p4p5p6p7


កិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សាលើការអនុវត្តការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម | Digital SP