
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់លេខាធិការដ្ឋាន អ.ប.ប. ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ការិយាល័យលេខាធិការដ្ឋាន អ.ប.ប. ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់លេខាធិការដ្ឋាន អ.ប.ប. ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យសម្រេចបានតាមគោលដៅ និងសូចនាករដែលបានកំណត់។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃលេខាធិការដ្ឋាន អ.ប.ប. ព្រមទាំងនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។








