កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តសាកល្បងយុទ្ធនាការប្រមូលទិន្នន័យជីវមាត្រ ដោយប្រើប្រាស់ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា

ខេត្តកែប, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦,

ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម (អ.ប.ប.) បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តសាកល្បងយុទ្ធនាការប្រមូលទិន្នន័យជីវមាត្រ ដោយប្រើប្រាស់ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងក្រុងសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃអគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ និងលេខាធិការដ្ឋាន អ.ប.ប. នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការគាំទ្រពី Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) GmbH និងមានការអញ្ជើញចូលរួមពី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីអនុវត្តកម្មវិធីនៅឃុំ/សង្កាត់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងបូកសរុបលទ្ធផលនៃការធ្វើបច្ចុប្បន្នកម្មទិន្នន័យសមាជិកគ្រួសារដែលមានបណ្ណសមធម៌ អំឡុងពេលយុទ្ធនាការចុះបញ្ជីគាំពារសង្គម ដោយប្រមូលទិន្នន័យជីវមាត្រ តាមរយៈការប្រើប្រាស់ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅលើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។

p2p3p4p5p6p7p8p9p10p11p12

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តសាកល្បងយុទ្ធនាការប្រមូលទិន្នន័យជីវមាត្រ ដោយប្រើប្រាស់ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា | Digital SP