កិច្ចប្រជុំ ស្តីពីយន្តការដោះស្រាយបណ្តឹង (GRM) ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា
កិច្ចប្រជុំ ស្តីពីយន្តការដោះស្រាយបណ្តឹង (GRM) ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា

កិច្ចប្រជុំ ស្តីពីយន្តការដោះស្រាយបណ្តឹង (GRM) ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា


លេខាធិការដ្ឋាន អ.ប.ប., ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម (អ.ប.ប.) បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើយន្តការដោះស្រាយបណ្តឹង (Grievance Redress Mechanism—GRM) ក្នុងក្របខណ្ឌប្រព័ន្ធគាំពារសង្គម ដោយមានការចូលរួមពីនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន ព្រមទាំងមានការគាំទ្រពី Deutsche Gesellschaft für Internationale Zusammenarbeit (GIZ) GmbH។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងផ្លាស់ប្តូរយោបល់លើការរៀបចំ និងការអនុវត្តយន្តការដោះស្រាយបណ្តឹង ដើម្បីពង្រឹងប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័សក្នុងការឆ្លើយតប និងដោះស្រាយបណ្តឹង សំដៅលើកកម្ពស់គុណភាពនៃការផ្តល់អត្ថប្រយោជន៍គាំពារសង្គមដល់ក្រុមគោលដៅ ឱ្យបានកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

p2p3p4p5p6p7p8p9p10


កិច្ចប្រជុំ ស្តីពីយន្តការដោះស្រាយបណ្តឹង (GRM) ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា | Digital SP