
កិច្ចប្រជុំ ស្ដីពីទស្សនាទាននៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការធ្វើទំនើបកម្មប្រព័ន្ធគាំពារសង្គមឌីជីថល
រាជធានីភ្នំពេញ, ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្ដម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ស្ដីពីទស្សនាទាននៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់ការធ្វើទំនើបកម្មប្រព័ន្ធគាំពារសង្គមឌីជីថល។
កិច្ចពិភាក្សាបានផ្តោតលើទិសដៅ និងលទ្ធភាពនៃការប្រើប្រាស់ AI ក្នុងការពង្រឹងប្រសិទ្ធភាពការងារ ការគ្រប់គ្រងទិន្នន័យ និងការផ្តល់សេវាគាំពារសង្គមកាន់តែមានភាពឆ្លាតវៃ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។







