កិច្ចប្រជុំអន្តរស្ថាប័ន ស្តីពីការពិនិត្យលក្ខណៈបច្ចេកទេស និងអន្តរប្រតិបត្តិការប្រព័ន្ធឌីជីថល ដើម្បីគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម

រាជធានីភ្នំពេញ, ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បាន សម្របសម្រួលកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាលើការគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម តាមរយៈការធ្វើអន្តរប្រតិបត្តិការលើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម ភក្តី សម្បូរណ៍ អគ្គនាយក នៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.), ឯកឧត្តម ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល, តំណាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), និងតំណាងក្រសួងផែនការ។​ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើទិសដៅសំខាន់ៗចំនួន ២ ដូចខាងក្រោម៖

១. ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកទទួលផល៖ ភាគីពាក់ព័ន្ធបានឯកភាពលើការបញ្ជូនទិន្នន័យជីវមាត្រ មកកាន់មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដែលជាមូលដ្ឋានទិន្នន័យរួមបម្រើឱ្យការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកទទួលផល សំដៅគាំទ្រដល់ការបញ្ជាក់ចំណាយរបស់ ទ.ជ.ប. ឱ្យកាន់តែមានប្រសិទ្ធភាព និងអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន, និង

២. ការចែករំលែកទិន្នន័យដើម្បីគាំទ្រការអនុវត្តភារកិច្ចរបស់ស្ថាប័ន៖ ដើម្បីគាំទ្រដល់ការអនុវត្តភារកិច្ចឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព ក្រុមការងារកម្រិតបច្ចេកទេសនឹងសិក្សាលម្អិត ដោយរៀបចំទស្សនាទាន និងបញ្ជីប្រភេទទិន្នន័យពាក់ព័ន្ធ មុននឹងបន្តនីតិវិធីស្នើសុំចែករំលែកជាផ្លូវការ។

p1p2p3p4p11p6p7p8p9

កិច្ចប្រជុំអន្តរស្ថាប័ន ស្តីពីការពិនិត្យលក្ខណៈបច្ចេកទេស និងអន្តរប្រតិបត្តិការប្រព័ន្ធឌីជីថល ដើម្បីគាំទ្រដល់ការអនុវត្តអនុក្រឹត្យ ស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម | Digital SP