ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានដាក់ឱ្យដំណើរការ​ជាផ្លូវការ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា
ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានដាក់ឱ្យដំណើរការ​ជាផ្លូវការ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា

ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានដាក់ឱ្យដំណើរការ​ជាផ្លូវការ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា


ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

នៅសណ្ឋាគារសាន់ & មូន រីវើសាយ

ក្រុមប្រឹក្សាជាតិគាំពារសង្គម សហការជាមួយក្រសួងផែនការ បានរៀបចំ «ពិធីប្រកាសដាក់ឱ្យដំណើរការ ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា​(DSPP)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, និងឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។ ការដាក់ឱ្យប្រើប្រាស់ផតថល IDPoor លើថ្នាលឌីជីថល ​DSPP នេះ គឺជាការសម្រេចបាននូវបង្គោលចរថ្មីមួយបន្ថែមទៀត​ ក្នុងការបន្តជំរុញបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ដោយធ្វើទំនើបកម្មការគ្រប់គ្រងទិន្នន័យ និងពង្រឹងការធ្វើអន្តរប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ជួយបង្កើនប្រសិទ្ធភាព តម្លាភាពក្នុងការកំណត់អត្តសញ្ញាណពលរដ្ឋគោលដៅ និងការផ្តល់សេវាគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយបរិយាបន្ន។

ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធជាច្រើន ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ សរុបប្រមាណ ២ ០០០ នាក់។

p1p2p3p4p5p7p8p9p11p12p13


ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានដាក់ឱ្យដំណើរការ​ជាផ្លូវការ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា | Digital SP