ខេត្តចំនួន ៤ បន្ថែមទៀត ធ្វើទំនើបកម្មកម្មវិធីជាតិជំនួយសង្គម តាមរយៈវគ្គបណ្តុះបណ្តាលថ្នាលឌីជីថល DSPP
ខេត្តចំនួន ៤ បន្ថែមទៀត ធ្វើទំនើបកម្មកម្មវិធីជាតិជំនួយសង្គម តាមរយៈវគ្គបណ្តុះបណ្តាលថ្នាលឌីជីថល DSPP

ខេត្តចំនួន ៤ បន្ថែមទៀត ធ្វើទំនើបកម្មកម្មវិធីជាតិជំនួយសង្គម តាមរយៈវគ្គបណ្តុះបណ្តាលថ្នាលឌីជីថល DSPP


ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦

បន្ទាប់ពីការប្រគល់សម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថល DSPP ជាបន្តបន្ទាប់ ជូនដល់គ្រប់ឃុំ/សង្កាត់ ទូទាំងខេត្តកំពង់ធំ, កំពង់ស្ពឺ, កំពត, និងព្រៃវែង នាពេលថ្មីៗនេះ, លេខាធិការដ្ឋាន អ.ប.ប. នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម សហការជាមួយមូលនិធិជាតិជំនួយសង្គម បានរៀបចំផែនការបណ្តុះបណ្តាលមន្ត្រីអនុវត្តកម្មវិធីនៅឃុំ/សង្កាត់នៃខេត្តទាំង ៤ ខាងលើ ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ផតថលចុះបញ្ជីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា។

គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, ក្រុមការងារពាក់ព័ន្ធ នៃមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជាតិជំនួយសង្គម បានចាប់ផ្តើមដឹកនាំការបណ្តុះបណ្តាលនេះ ទៅតាមផែនការដែលបានកំណត់ ដែលនឹងគ្រោងបញ្ចប់ការបណ្តុះបណ្តាលសម្រាប់វិសាលភាព ៤៧៧ ឃុំ/សង្កាត់ នៅដំណាច់ខែមិថុនា ឆ្នាំ២០២៦ នេះ។

ក្នុងគោលដៅធានានូវភាពរលូន និងគ្រប់ជ្រុងជ្រោយ នៃការអនុវត្តផែនការបណ្តុះបណ្តាលនេះ, ក្រុមការងារ នៃលេខាធិការដ្ឋាន អ.ប.ប. នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយ ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានបែងចែកក្រុមការងារ ចុះតាមទីតាំងគោលដៅ នៃខេត្តទាំង ៤ ខាងលើ ដើម្បីពិនិត្យ គាំទ្រ និងជំរុញបន្ថែម នូវការផ្ទេរចំណេះដឹង និងពង្រឹងការត្រៀមខ្លួនរបស់ឃុំ/សង្កាត់ ឈានទៅអនុវត្តផតថលចុះបញ្ជីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅក្នុងខេត្តទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។

គួរបញ្ជាក់ផងដែរថា, ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីនៅថ្នាក់ក្រោមជាតិ ជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ២០២៤-២០២៨។ ការប្រើប្រាស់ថ្នាលឌីជីថល DSPP ជាមួយនឹងសមត្ថភាព និងលទ្ធភាពនៃការប្រើប្រាស់ឧបករណ៍ឌីជីថលទំនើបរបស់មន្ត្រីអនុវត្តកម្មវិធី នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល។

Pic00003Pic00002Pic00008Pic00012Pic00011Pic00010Pic00001Pic00004Pic00007Pic00009


ខេត្តចំនួន ៤ បន្ថែមទៀត ធ្វើទំនើបកម្មកម្មវិធីជាតិជំនួយសង្គម តាមរយៈវគ្គបណ្តុះបណ្តាលថ្នាលឌីជីថល DSPP | Digital SP