ជំនួបពិភាក្សាលើកិច្ចការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ផ្តោតលើការគាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា

ការិយាល័យលេខាធិការដ្ឋាន អ.ប.ប., ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. ព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយ លោក Song Yonggun តំណាងប្រចាំប្រទេសនៃមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH)។ កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើផែនការនៃការគិតគូរ និងរៀបចំបទដ្ឋានបច្ចេកទេស និងសមាសធាតុផ្សំឌីជីថលជាមូលដ្ឋាន ឈានទៅគាំទ្រទាំងការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា និងការអនុវត្តកិច្ចការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម ឱ្យស្របទៅនឹងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលគាំពារសង្គម ធានាឱ្យបាននូវភាពប្រទាក់ក្រឡាគ្នាល្អ ជាប្រព័ន្ធអេកូឡូស៊ីឌីជីថលរួម។

p2p3p4p5

ជំនួបពិភាក្សាលើកិច្ចការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ផ្តោតលើការគាំទ្រការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា | Digital SP