
ឌីជីថលូបនីយកម្ម ដើម្បីពន្លឿនការបើកប្រាក់សោធនរបបសន្តិសុខសង្គម ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក
រាជធានីភ្នំពេញ, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥
លេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម (អ.ប.ប.) ដឹកនាំដោយ ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានជួបប្រជុំពិភាក្សាជាមួយមូលនិធិជាតិជំនួយសង្គម ដើម្បីពិនិត្យលក្ខណៈបច្ចេកទេស និងរំហូរនៃការផ្លាស់ប្តូរទិន្នន័យ ដើម្បីគាំទ្រការបើកប្រាក់សោធនរបបសន្តិសុខសង្គម ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ពិសេសបង្កើនលទ្ធភាពនៃការធ្វើស្វ័យប្រវត្តិកម្មនៃការបញ្ជូនទិន្នន័យសិទ្ធិវន្ត ជាមួយនឹងការផ្ទៀងផ្ទាត់ភាពត្រឹម




