សម្ភារៈឌីជីថល និងថ្នាល DSPP ត្រូវបានបំពាក់នៅគ្រប់ឃុំ/សង្កាត់ទូទាំងខេត្តកំពត ដើម្បីផ្តល់សេវាគាំពារសង្គម កាន់តែងាយស្រួល និងឆាប់រហ័ស

សាលាខេត្តកំពត ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦

ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងដៃគូអភិវឌ្ឍន៍, រដ្ឋបាលខេត្ត ក្រុង ស្រុក, និងមន្ត្រីអនុវត្តកម្មវិធីនៅឃុំ/សង្កាត់ សរុបប្រមាណ ៤០០ រូប បានអញ្ជើញចូលរួម "ពិធីប្រគល់-ទទួលសម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា (DSPP)" ក្រោមអធិបតីភាព លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម, និង ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត។

គិតត្រឹមដំណាច់ខែកុម្ភៈនេះ, ថ្នាល DSPP បានពង្រីកវិសាលភាពគ្របដណ្តប់ក្នុងឃុំ/សង្កាត់សរុបចំនួន ៤៩៩ ដោយខេត្តកំពត ជាខេត្តទី៥ ដែលត្រូវបានដាក់ឱ្យអនុវត្តថ្នាលឌីជីថលនេះ ជាមួយនឹងការបំពាក់សម្ភារៈឌីជីថល ជូនឃុំ/សង្កាត់សរុបចំនួន ៩៣ ទូទាំងខេត្តកំពត។ ក្នុងដំណើរនៃការពង្រីកវិសាលភាពនេះ, ​ឃុំ/សង្កាត់នីមួយៗ ទទួលបានកុំព្យូទ័រយួរដៃដែលមានសមត្ថភាពកម្រិតខ្ពស់, ម៉ាស៊ីនព្រីនពណ៌, កាមេរ៉ាថតឯកសារ, និងឧបករណ៍ស្កេនស្នាមម្រាមដៃ ចំនួន ១ឈុត សម្រាប់ប្រើប្រាស់ក្នុងការផ្តល់សេវាគាំពារសង្គម ព្រមទាំងបម្រើដល់សេវារដ្ឋបាលសាធារណៈ ផងដែរ។

p1p2p3p4p5p8p6p7p9p10p14

សម្ភារៈឌីជីថល និងថ្នាល DSPP ត្រូវបានបំពាក់នៅគ្រប់ឃុំ/សង្កាត់ទូទាំងខេត្តកំពត ដើម្បីផ្តល់សេវាគាំពារសង្គម កាន់តែងាយស្រួល និងឆាប់រហ័ស | Digital SP