ការឈានទៅតភ្ជាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ
ការឈានទៅតភ្ជាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ

ការឈានទៅតភ្ជាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ


ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមុខងារសាធារណៈ

ក្រុមការងារជំនាញនៃលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម (អ.ប.ប.) ដឹកនាំដោយ ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. បានបន្តជួបប្រជុំជាមួយតំណាងនៃក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យសមិទ្ធិលទ្ធភាពក្នុងការតភ្ជាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងសុក្រឹតភាពនៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។

គួរបញ្ជាក់ផងដែរថា, បច្ចុប្បន្ន ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម បាន និងកំពុងតភ្ជាប់ជាមួយប្រព័ន្ធឌីជីថលរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួន ៦ ក៏ដូចជាត្រៀមឈានទៅតភ្ជាប់ជាមួយប្រព័ន្ធឌីជីថលចំនួន ៥ ផ្សេងទៀត ដែលនឹងបង្កើនសមត្ថភាពនៃការផ្ទៀងផ្ទាត់ និងបញ្ជាក់សិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គម កាន់តែមានប្រសិទ្ធភាព សុក្រឹតភាព និងបរិយាបន្ន។

p1 3p1 2p1 4p1 5p1 8p1 9p1 6p1 7


ការឈានទៅតភ្ជាប់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ | Digital SP