
ការអភិវឌ្ឍសមត្ថភាពប្រតិបត្តិករគាំពារសង្គម តាមរយៈវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថល និងអន្តរប្រតិបត្តិការក្នុងប្រព័ន្ធគាំពារសង្គម
ខេត្តសៀមរាប, ថ្ងៃទី១៦-១៧-១៨ ខែធ្នូ ឆ្នាំ២០២៥
លេខាធិការដ្ឋាននៃអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថល និងអន្តរប្រតិបត្តិការក្នុងប្រព័ន្ធគាំពារសង្គម ដោយមានការសហការ និងចូលរួមបណ្តុះបណ្តាលពីទីភ្នាក់ងារគំនិតផ្តួចផ្តើមបង្រួបបង្រួមឌីជីថល(DCI), ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍអន្តរជាតិ (GIZ), និងអង្គការអន្តរជាតិខាងការងារ(ILO)។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងប្រតិបត្តិករក្នុងប្រព័ន្ធគាំពារសង្គម, ក្រសួង ស្ថាប័នពាក់ព័ន្ធ, និងដៃគូអភិវឌ្ឍ។
វគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ នេះ ជាផ្នែកមួយនៃការអនុវត្តគោលដៅយុទ្ធសាស្ត្រនៃផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ២០២៤-២០២៨ ពោលគឺ "អភិវឌ្ឍសមត្ថភាពសម្រាប់តួអង្គស្នូលក្នុងប្រព័ន្ធគាំពារសង្គមឌីជីថល"។













