កម្ពុជា ទទួលបានពានរង្វាន់មាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ទទួលបានជ័យលាភីជាដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ល្អបំផុតក្នុងតំបន់អាស៊ាន

តាមរយៈការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានរៀបចំនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២៦, ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដែលបានអភិវឌ្ឍឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានឆ្លងកាត់វគ្គជម្រុះ និងឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ ៣ ក្រុមចុងក្រោយ ជាមួយប្រទេសវៀតណាម និងប្រទេសសិង្ហបុរី ដោយត្រូវប្រកួតយកជ័យលាភី ចំពោះមុខគណៈកម្មការវាយតម្លៃរបស់ឌីជីថលអាស៊ានទាំង ១១ ប្រទេស និងមានការចូលរួមពី សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប និងសហភាពទូរគមនាគមន៍អន្តរជាតិ។

ឆ្លងតាមការសម្រិតសម្រាំង និងការវាយតម្លៃរបស់គណៈកម្មការ, កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ បណ្តារដ្ឋមន្ត្រីឌីជីថលអាស៊ាន បានអនុម័តជាផ្លូវការ សម្រេចផ្តល់ជ័យលាភី "ពានរង្វាន់មាស" នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ ជូន “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ជាដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដែលមានឧត្តមភាព និងនវានុវត្តន៍ល្អបំផុត​ នៅក្នុងតំបន់អាស៊ាន។

pp1pp2pp3pp4pp5

កម្ពុជា ទទួលបានពានរង្វាន់មាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ទទួលបានជ័យលាភីជាដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ល្អបំផុតក្នុងតំបន់អាស៊ាន | Digital SP