ប្រព័ន្ធគាំពារសង្គមកម្ពុជា បោះជំហានឆ្ពោះទៅធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ តាមរយៈថ្នាលឌីជីថលទូទាត់អត្ថប្រយោជន៍គាំពារសង្គម ឈរលើអភិក្រមធ្វើសុខដុមនីយកម្មឌីជីថល

ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦

នៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី

ក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានធ្វើទស្សនកិច្ចសិក្សា និងជួបពិភាក្សាការងារ ជាមួយ ក្រុមការងារនៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដឹកនាំដោយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ក្នុងគោលបំណងពិភាក្សាលើទស្សនាទាននៃការធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ ដោយប្រើប្រាស់ដំណោះស្រាយឌីជីថលរួម ពោលគឺធ្វើសុខដុមនីយកម្មប្រព័ន្ធបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ តាមរយៈថ្នាលឌីជីថលទូទាត់អត្ថប្រយោជន៍គាំពារសង្គម (Digital Social Protection Payment Platform) ឈរលើយន្តការអន្តរប្រតិបត្តិការដែលមានស្រាប់ នៃថ្នាលឌីជីថលគាំពារសង្គមកម្ពុជា។

គំនិតផ្តួចផ្តើម ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម លើកិច្ចការធ្វើទំនើបកម្មខាងលើនេះ មានគោលបំណងចម្បង គឺលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធភាពនៃដំណើរការបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ ឱ្យកាន់តែមានភាពរហ័ស និងតម្លាភាពបន្ថែមទៀត។

p4 2p4 3p4 4p4 5p4 6p4 7p4 8p4 9

ប្រព័ន្ធគាំពារសង្គមកម្ពុជា បោះជំហានឆ្ពោះទៅធ្វើទំនើបកម្មការបើកផ្តល់អត្ថប្រយោជន៍ជាសាច់ប្រាក់ តាមរយៈថ្នាលឌីជីថលទូទាត់អត្ថប្រយោជន៍គាំពារសង្គម ឈរលើអភិក្រមធ្វើសុខដុមនីយកម្មឌីជីថល | Digital SP