កម្ពុជា ទទួលបាន “ពានរង្វាន់ទទួលស្គាល់ជាសាកល (Global Recognition Award)” ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម
កម្ពុជា ទទួលបាន “ពានរង្វាន់ទទួលស្គាល់ជាសាកល (Global Recognition Award)” ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម

កម្ពុជា ទទួលបាន “ពានរង្វាន់ទទួលស្គាល់ជាសាកល (Global Recognition Award)” ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម


បន្ទាប់ពីកម្ពុជាទទួលបានពានរង្វាន់មាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ ក្នុងកម្រិតតំបន់ នាពេលថ្មីៗនេះ, តាមរយៈ Digital Convergence Initiative (DCI) ដែលជាគំនិតផ្តួចផ្តើមសាកល (Global Initiative) សម្រាប់ការធ្វើបរិវត្តកម្មឌីជីថល ដែលជាកិច្ចខិតខំប្រឹងប្រែងរួម រវាងបណ្តារដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល, និងវិស័យឯកជន បានផ្តល់ពានរង្វាន់ទទួលស្គាល់ជាសាកល (Global Recognition Award) ជូនដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ជាពិសេសលើផ្នែកអន្តរប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដែលចាត់ទុកជាការអនុវត្តល្អបំផុតលំដាប់អន្តរជាតិ។

ការទទួលស្គាល់កម្រិតសាកលនេះ បានធ្វើឱ្យកម្ពុជា​ ក្លាយជាប្រទេសទី១ ក្នុងបណ្តាប្រទេសសមាជិកនៃ DCI ជាង ៣០​​ ប្រទេស ដែលបាន និងកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ ឱ្យកាន់តែមានភាពពេញលេញ និងបរិយាបន្នខ្ពស់ ដើម្បីពង្រឹងអភិបាលកិច្ច និងការផ្តល់សេវាសាធារណៈ។

សមិទ្ធផលនេះ បង្ហាញពី៖

- ចក្ខុវិស័យ និងភាពជាអ្នកដឹកនាំប្រកបដោយភាពប្រាកដនិយម,

- កិច្ចសហការរវាងគ្រប់ភាគីពាក់ព័ន្ធ ស្របតាមអភិក្រម "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ",

- ការប្តេជ្ញាចិត្តលើកិច្ចការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយបរិយាបន្ន​ និងសង្គតិភាព, និង

- ការចូលរួមរបស់ប្រទេសកម្ពុជា ក្នុងដំណើរបរិវត្តកម្មឌីជីថល ទាំងកម្រិតតំបន់ និងកម្រិតសាកល។

ចាប់ផ្តើមពីកិត្តិយស និងការទទួលស្គាល់ក្នុងកម្រិតតំបន់ ទៅកាន់ការទទួលស្គាល់កម្រិតសាកល, ប្រទេសកម្ពុជា បាន និងកំពុងបន្តដំណើរឆ្ពោះទៅកសាងប្រព័ន្ធគាំពារសង្គម ដែលមានភាពធន់ ប្រកបដោយតម្លាភាព និងផ្តោតលើពលរដ្ឋ ជាគោល។

p21p22p24p25p26p27p28p210p211p212


កម្ពុជា ទទួលបាន “ពានរង្វាន់ទទួលស្គាល់ជាសាកល (Global Recognition Award)” ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម | Digital SP