អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម

សរសេរអក្សរកាត់ថា អ.ប.ប. ជាសេនាធិការរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម

Hero Image

សមាជិករបស់ អ.ប.ប.

MOI Logo
MOP
NSPC Logo
Logo 1
Logo 2
Logo 3
Logo 6

ផែនការយុទ្ធសាស្រ្ត

ពង្រឹងការរៀបចំគោលនយោបាយនិងក្រប-ខណ្ឌគតិយុត្តក្នុងប្រព័ន្ធគាំពារសង្គម

ពង្រឹងការរៀបចំគោលនយោបាយនិងក្រប-ខណ្ឌគតិយុត្តក្នុងប្រព័ន្ធគាំពារសង្គម

បង្កើតនិងធ្វើឱ្យកាន់តែប្រសើរឡើងនូរការរៀបចំគោលនយោបាយនិងក្របខណ្ឌគតិយុត្តនានាដែលមានលក្ខណៈជាក់លាក់និងចាំបាច់សម្រាប់គាំទ្រប្រព័ន្ធគាំពារសង្គមឌីជីថល។

អភិវឌ្ឍសមត្ថភាពសម្រាប់តួអង្គស្នូលនៃប្រព័ន្ធគាំពារសង្គមឌីជីថល

អភិវឌ្ឍសមត្ថភាពសម្រាប់តួអង្គស្នូលនៃប្រព័ន្ធគាំពារសង្គមឌីជីថល

លើកកម្ពស់សមត្ថភាពធនធានមនុស្សដើម្បីភាពគ្រប់គ្រាន់នៅក្នុងដំណើរការការធ្វើបរិវត្តកម្មឌីជីថលនៃប្រព័ន្ធគាំពារសង្គមប្រកបទៅដោយភាពពេញលេញនិងជោគជ័យនាពេលអនាគត។

ធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធឌីជីថលកាន់តែល្អប្រសើរ

ធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធឌីជីថលកាន់តែល្អប្រសើរ

ធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានស្រាប់កាន់តែមានភាពប្រសើរឆ្ពោះទៅបង្កើតប្រព័ន្ធ ICTស្របតាមនិម្មាបនកម្មរួម។

ពង្រឹងការរៀបចំគោលនយោបាយនិងក្រប-ខណ្ឌគតិយុត្តក្នុងប្រព័ន្ធគាំពារសង្គមឌីជីថល

ពង្រឹងការរៀបចំគោលនយោបាយនិងក្រប-ខណ្ឌគតិយុត្តក្នុងប្រព័ន្ធគាំពារសង្គមឌីជីថល

ពង្រឹងការសម្របសម្រួលភាគីពាក់ព័ន្ធនានានិងកិច្ចសហប្រតិបត្តិការធ្វើបរិវត្តកម្មឌីជីថលប្រព័ន្ធគាំពារសង្គម។

តួនាទី និងភារកិច្ចរបស់ អ.ប.ប.

រៀបចំពិនិត្យនិងអនុវត្តគោលនយោបាយគម្រោងផែនការសកម្មភាពនិងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគាំពារសង្គមឌីជីថល

ដឹកនាំសហការនិងសម្របសម្រួលជាមួយក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធរៀបចំនិងដាក់ឱ្យដំណើរការមូលដ្ឋានទិន្នន័យចុះគាំពារសង្គមថ្នាលគាំពារសង្គមឌីជីថល

ដឹកនាំសហការនិងសម្របសម្រួលការធ្វើសុខដុមនីយកម្មនិងបរិវត្តកម្មឌីជីថល

រៀបចំនិងលើកកម្ពស់ការយល់ដឹងនិងការកសាងសមត្ថភាពដល់ស្ថាប័ននិងភាគីពាក់ព័ន្ធ

រៀបចំអភិវឌ្ឍនិងអនុវត្តប្រព័ន្ធបើកផ្ដល់អត្ថប្រយោជន៍ពីរាជរដ្ឋាភិបាលទៅប្រជាជន

រៀបចំអភិវឌ្ឍនិងអនុវត្តយន្តការដោះស្រាយវិវាទនិងបណ្តឹងនៃសេវាគាំពារសង្គមឌីជីថល

ដឹកនាំគ្រប់គ្រងនិងអភិវឌ្ឍថ្នាលគាំពារសង្គមឌីជីថលនិងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម

រៀបចំរបាយការណ៍វឌ្ឍនភាពការអនុវត្តជូនគណៈកម្មាធិការប្រតិបត្តិនិងក្រុមប្រឹក្សាជាតិគាំពារសង្គម

រៀបចំអនុវត្តនិងវាយតម្លៃបទដ្ឋាននិងស្ដង់ដាបច្ចេកទេសរួម

អនុវត្តភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។

ព័ត៌មាន និងព្រឹត្តិការណ៍

គម្រោង

អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម